ភ្នំពេញៈ ធានាគារឯកទេសវីង បានបន្តពង្រីកវិសាលភាពរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីផ្តល់ភាពងាយស្រួល លើការបង់កម្រៃសេវាសាធារណៈ។ ធានាគារឯកទេសវីង បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសាធារណការ នឹងដឹកជញ្ចូន នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការបំរើសេវាបង់ប្រាក់ទូទាត់ថ្លៃសេវាកម្មរហ័សតាមរយៈ វីង នៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោក តូច ចាន់កុសល រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន លោក ចូចូ មាឡូឡូស អគ្គនាយកធានាគារឯកទេសវីង ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនទៀត។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរការបង់កម្រៃសេវាសាធារណៈ ពីការបង់ជាសាច់ប្រាក់ មកការបង់ប្រាក់តាមបច្ចេកវិទ្យាអេឡិចត្រូនិច សម្រាប់ប្រជាពលរដ្ឋដែលប្រើសេវាកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រប់ទីកន្លែងដែលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជាការធ្វើ បណ្ណបើកបរ ការធ្វើផ្លាកលេខយានយន្ត រឺចុះបញ្ជីរថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត។ ដូច្នេះប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការបង់កម្រៃសេវា ដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងដែលមានជាង ៤០០០កន្លែងនៅទូទាំងប្រទេស រឺ បង់តាមរយៈគណនីវីង។
យោតាមប្រសាសន៍ របស់លោក ចូចូ មាឡូឡូស អគ្គនាយកធានាគារឯកទេសវីង បានឲ្យដឹងថា “កិច្ចព្រមព្រៀងនេះ នឹងជួយកាត់បន្ថយពេលវេលា ការចំណាយក្រៅផ្លូវការ ថែមទាំងមាន សុវត្ថិភាព ងាយស្រួលដោយប្រើសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិចតាមរយៈវីង ហើយអនុញ្ញាតឲ្យប្រជាជនទាំងអស់ធ្វើការបង់ថ្លៃសេវាកម្ម សាធារណៈដែលផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
លើសពីនេះទៅទៀត នេះក៏ជា ជំហានថ្មីមួយទៀតសម្រាប់វីងក្នុងការនាំមកនូវសេវាកម្មទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិចដែលល្អបំផុតសម្រាប់ប្រជាជនកម្ពុជាផងដែរ។”
ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជន គ្រាន់តែបើកគណនីនៅភ្នាក់ងាវីង ណាមួយនៅក្នុងប្រទេស ហើយលោកអ្នកអាចប្រើប្រាស់សេវាកម្មនេះតាមរយៈប្រព័ន្ធទូរស័ព្ទដៃ ដូចជា បញ្ជូលលុយទូរស័ព្ទ បង់ថ្លៃវិក្កយបត្រ នឹងការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិត ដោយមិនចាំបាច់ចំណាយពេលវេលាច្រើន។ អតិថិជនអាចប្រើប្រាស់សេវាកម្មវីង នៅលើទូរស័ព្ទដៃរបស់ខ្លួន ដោយគ្រាន់តែចុច *989# ដោយឥតគិតថ្លៃ ឬក៏ទាញយកម្មវិធី Mobile app “ Wing Money “ តាមរយៈ Google app ឬ Play store ឬក៏ ទៅកាន់ភ្នាក់ងាវីងណាមួយទូទាំងប្រទេស៕
មតិយោបល់