ព័ត៌មានជាតិ

ស្រវឹងស្រា ចុះមុជទឹកចំអន្លង់ជ្រៅ បណ្តាលឲ្យលង់ស្លាប់..

កំពង់ចាមៈ កាលពីវេលាម៉ោង ៥ និង១៥នាទីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់បានលង់ទឹកស្លាប់បាត់បង់ជីវិត ត្រង់ចំណុចបឹងកងចក្រ ស្ថិតនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស។

ជនរងគ្រោះមានឈ្មោះ សេង សាន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹង ហើយជិះទូកទៅមើលមងតែម្នាក់ឯង ពេលត្រឡប់មកផ្ទះវិញ ក៏ទៅមុជទឹកចំអន្លង់ជ្រៅ ក៏លង់ទឹកស្លាប់តែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យសាកសពផ្នែកក្បាលដងខ្លួន និងអវ:យវ: ដោយពុំឃើញមានស្លាកស្នាមអ្វីឡើយ ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់