ព័ត៌មានជាតិ

ឆក់ទូរស័ព្ទបានប្រឹងជិះគេចដែរ តែមិនរួចចុងក្រោយគុក

ភ្នំពេញ: នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ ចំណុចមុខផ្សារហេងលី ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើឈ្មោះ ខឿន រាជនា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលំ ភូមិត្រពាំងថ្លឹក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីឈ្មោះ វ៉ាញ កុម្ភ: ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៩៩AB ផ្លូវ៧B ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់ គ្មាន , សម្ភារ:បន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកភ្នំពេញ1ID-7161 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់