ព័ត៌មានជាតិ

​អធិការ​រងខណ្ឌ​ពោធិ៍​សែនជ័យ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បាក់​ជើង​ម្ខាង​ រង​របួស​ធ្ងន់!

ភ្នំពេញៈ ​លោក​អធិការ​រង​ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបំពេញពីការងារ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ត្រូវ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដោយ​រថយន្ត​មួយ​គ្រឿង​បើក​ឆ្លង​ផ្លូវ​មិន​បាន​មើល​ឆ្វេង​ស្តាំ​ហើយគាត់​ ​ជាន់​ហ្វ្រាំង​មិន​ជាប់បុកពេញ​ទំហឹង​និង​បណ្តាល​ឲ្យ​រង​របួស​បាក់​ជើង​ម្ខាង​នឹង​បែក​ប្រអប់​មាត់​​ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ កាលវេលម៉ោង​៥នឹង​២០នាទី ​ថ្ងៃ​ទី​ ៧ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​និង​នៅ​ម្តុំ​ផ្លូវ​ដែក​ ភូមិ​ ចែងចែង​ សង្កាត់​សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។

រថយន្ត​បង្ក​ម៉ាក​ ហ៊ីយ៉ាន់ដាយ​ ពណ៌​ខៀវ​ ពាក់ស្លាក​ ភ្នំពេញ​2V-0823 បើក​បរ​ឆ្លង​ផ្លូវ​ពី​កើត​ទៅ​លិច​។ ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​សង់​សេ​១១០(បិច)ពណ៌​ពាក់ស្លាក​លេខ​ ព្រៃវែង​1A-7090 បើក​បរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

ជនរងគ្រោះ​ត្រូវ​ជា​អធិការង​​ខណ្ឌ​ពោធិ៍​សែនជ័យ​ មាន​ឈ្មោះ​ ពាន​ សុខុម​អាយុ​ជាង​៥០ឆ្នាំ​ រស់​នៅ​សង្កាត់​ត្រពាំង​ក្រសាំង ​ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ ជន​រងគ្រោះជាអធិកា​រងនគរបាល​ខណ្ឌ​សែនជ័យ​ បានឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ​រូប​គាត់ពេលបញ្ចប់ការងារ​​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ អធិការ​ខណ្ឌ​ ទៅផ្ទះ​វិញ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បាន​បើក​ឆ្លង​ផ្លូវ​ មិន​បាន​ប្រយ័ត្ន​មើល​ឆ្វេង​មើល​ស្តាំ​ត្រូវ​បាន​រូប​គាត់​ ជាន់​ហ្វ្រាំង​មិន​ជាប់បុកពេញ​ចំពាក់​កណ្តាល​រថយន្ត​ បណ្តាលឲ្យរងរបួស​បាក់​ជើង​ខាង​ស្ដាំ​និង​បែក​ប្រអប់​ មាត់​ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​ បាន​បន្ត​ទៀត​ថា​ខណៈដែល​គ្រោះ​ថ្នាក់​ភ្លាមៗ​ ជនរងគ្រោះ​ត្រូវ​បាន​ ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ជួយ​លើក​ជនរងគ្រោះ​ចេញ​ពី​ រថយន្ដ​ដើម្បី​សង្គ្រោះ​បឋម​ ហើយ​ជនរងគ្រោះ​ដែល​ជា​អធិការ​រងខាងលើ​ បាន​សំពះ​អគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួយ​សង្រ្គោះ​ផង​ដែរ​ ដោយ​ប្រជាពលរដ្ឋ​មិន​ដឹងថា​ ជនរងគ្រោះ​ជា​លោក​អធិការ​រង​ខណ្ឌពោធិ៍សែនជ័យ​ផង​ដែរ​។
បន្ទាប់​មក​ជន​រងគ្រោះ​ ត្រូវ​បាន​សាមុយ​ឯក​ជន​ សម្ភព​សុធារិទ្ធ​បែក​ចាន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរតែដោយ​ជនរងគ្រោះ​រង​របួស​ធ្ងន់​ធ្ងរ​ពេក​ មន្ទីរពេទ្យ​ខាងលើ​ មិន​មាន​ សមត្ថភាព​ព្យាបាល​ ហើយ​បាន​ បញ្ជូន​ជន​រងគ្រោះ​ទៅ​ មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ព្យាបាល​បន្ត។ ចំណែក​តៃកុង​រថយន្ត​ខាង​លើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ខ្លួន​និង​ប្រគល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម​ យកទៅ​ឃុំ​ភ្លាមៗ​ផងដែរ​។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ហើយ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ធ្វើ​ការ​វាស់​វែង​​យកម៉ូតូនឹង​រថយន្ដ​បង្ក​ខាង​លើ​ព្រម​ទាំង​អ្នក​បើកបរ​យក​ទៅ​ជំនាញ​ផ្នែក​ចរាចរណ៍​រាជធានីភ្នំពេញ​រង់ចាំ​ការ​ដោះស្រាយ​៕

មតិយោបល់