ភ្នំពេញៈ នារីវយ័ក្មេងម្នាក់បានស្លាប់យ៉ាងអាណោចអធ័មនៅនឹងកន្លែង និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកខឿនផ្លូវបណ្តាលឲ្យផ្លោងទៅបុកស្លាកសញ្ញាពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី យប់រំលងអអ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកងរាជអវុធហត្ថរាជធានីភ្នំពេញ តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពនារីរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើងទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1M-6831 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូទៅបុកខឿនផ្លូវបណ្តាលឲ្យអូសនារីរងគ្រោះទៅបោកនឹងស្លាកសញ្ញាចរាចរណ៍ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកខាងប្រុសបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសពសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://www.youtube.com/watch?v=5QzTQA0HveY
មតិយោបល់