ភ្នំពេញៈ នគរបាលខណ្ឌសែនសុខបានបញ្ជូនជនសង្ស័យ៩នាក់ទៅតុលាការក្នុងសំណុំរឿង២ករណីផ្សេងគ្នា ក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួរួចមក កាលពីថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៨ ព្រឹកមិញនេះ។
សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជូនជនសង្ស័យទាំង៩នាក់ទៅកាន់តុលាការនាព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួរនាំរួចរាល់ក្នុងនោះមាន៨នាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងម្នាក់ទៀតពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)។
នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៩នាក់នេះកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៏ឃាត់ខ្លួន។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានអោយដឹងថា ជនសង្ស័យដែលបញ្ជូនទៅតុលការនាព្រឹកនេះមាន៩នាក់ស្មើរ២ករណីក្នុងនោះមានម្នាក់ជាប់ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់(កត់កន្ទុយលេខឆ្នោតវៀតណាម)។ ដោយឡែក៨នាក់ទៀតពួកគេសុទ្ធតែអ្នកប្រើប្រាស់គ្រឿងញៀនទាំងអស់។
អធិការនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការនិងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕
មតិយោបល់