ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុង នៅខេត្តរតនគិរី

រតនគិរីៈ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិគ្លិ ឃុំស៊ើង ស្រុកបកែវ ខេត្តរតនគិរី។

ម្ចាស់ផ្ទះមានឈ្មោះ អ៊ុយ ភារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ បានឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះដែលមានទំហំ ៧ម៉ែត្រ គុណ៨ម៉ែត្រយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង និងឆាបឆេះលុយខ្មែរចំនួន២លានរៀល ,អង្ករ១បាវ , អត្តសញ្ញាណប័ណ្ណសញ្ញាជាតិខ្មែរចំនួន២សន្លឹក ,សៀវភៅគ្រួសារចំនួន ១ក្បាល, ភួយ មុង និងសម្ភារៈផ្ទះបាយមួយចំនួនទៀត៕

មតិយោបល់