ព្រះសីហនុៈ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ នៅចិញ្ចើមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១.១១២ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សាកសពមានអាយុប្រហែល៤១ឆ្នាំ កម្ពស់១,៥៥ម សម្បុរសណ្តែកបាយ ពាក់អាវយឺតដៃខ្លី ពណ៌ស អត់ស្លៀកខោ។
តាមការសន្និដ្ឋានរបស់មន្រ្តីជំនាញនិងមន្ត្រីពេទ្យស្រុកកំពង់សីលា ថា សាកសពអាចនឹងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយពិនិត្យឃើញមានបាក់ឆ្អឹងជំនីខាងស្តាំ នឹងមានដានស្នាមកង់ឡាននៅនឹងកន្លែងក្បែរសាកសពផងដែរ។
សាកសពត្រូវបានសមត្ថកិច្ចកំពុងចាត់ចែងយកទៅកប់ទុកជាបណ្តោះអាសន្ននៅវត្តព្រៃប្រសិទ្ធក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕
មតិយោបល់