ព័ត៌មានជាតិ

សង្វេគណាស់! ជិះម៉ូតូឌុបម្តាយគេចរថយន្តកំពុងឈប់ក្រឡាច់ផ្លូវធ្លាក់ម្តាយត្រូវរថយន្តមួយគ្រឿងមកពីក្រោយកិនស្លាប់លើផ្លូវជាតិលេខ៤រថយន្តបើកគេចខ្លួនបាត់

កំពង់ស្ពឺ: នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១០ខែមិនាឆ្នាំ២០១៩សមត្ថកិច្ចឲ្យដឹងថាមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៩៦.៩៧ភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចរវាងម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅគ្មានស្លាកលេខបើកបរដោយឈ្មោះមុំផល្លី ភេទស្រី អាយុ១៩ឆ្នាំនៅភូមិទី៦(ដូនម៉ៅរីករាយ) ឃុំត្រែងត្រយឹងឌុបម្តាយឈ្មោះម៉ៅរីណា អាយុ៤៦ឆ្នាំនិងកូនតូច១ បើកពីកើតទៅលិចដល់ចំនុចខាងលើបានគេចរថយន្ត១គ្រឿងកំពុងឈប់ទិញចេកហើយក្រឡាច់ផ្លូវធ្លាក់ម្តាយទើបត្រូវរថយន្ត១គ្រឿងមកពីក្រោយកឹនស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ចំពោះម៉ាករថយន្តបើករត់គេចកំពុងស្រាវជ្រាវ៕

មតិយោបល់