កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ក្នុងករណីប៉ុនប៉ងលួច កាលពីវេលាម៉ោង១និង១៥នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ១ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យ២នាក់ ទី១ឈ្មោះ អ៊ិន ភារុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិត មានទីលំនៅផ្លូវរទេះភ្លើង ភូមិត្រឡោកបែក ខណ្ឌទួលគក រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២ឈ្មោះ ស៊ុន ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅផ្លូវរទេះភ្លើង ភូមិត្រឡោកបែក ខណ្ឌទួល
គោក រាជធានីភ្នំពេញ (គេចខ្លួន)។
ក្នុងនោះដែរសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាកZEKKO ស្លាកលេខ កណ្តាល 1A-1816 ពណ៌ខ្មៅ គ្មានខោអាវគ្មានកុងទ័រ មានកញ្ចក់មួយចំហៀងខាងឆ្វេង (របស់ជនសង្ស័យ),ទូរសព្ទដៃម៉ាក Samsung ពណ៌ខ្មៅ ចំនួន១ ,សោម៉ូតូម៉ាក Honda ពណ៌ខ្មៅ, កាបូបរួត ពណ៌ទឹកមាស ចំនួន០១, ដែកកែឆ្នៃពណ័ស សំរាប់ឆ្កិះសោរចំនួន ០២ ដើម-សោរដែកកែច្នៃ ពណ៌ស សម្រាប់កាច់កម៉ូតូចំនួន២ ដើម , ពិលកែច្នៃបិតស្កុត ពណ៌បៃតង ចំនួន១, កន្ត្រៃ ពណ៌ក្រហម ចំនួន ០១, ទុរវីស ពណ៌លឿង ចំនួន០១។
មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានចេញល្បាតក្នុងភូមិសាស្ត្រ ទទួលខុសត្រូវពេលមកដល់ចំណុចកើតហេតុខាងលើ ក៏
បានជួបម៉ូតូជនសង្ស័យ រួចក៏បានឃាត់ត្រួតពិនិត្យ ពេលនោះជនសង្ស័យបាននាំគ្នារត់គេចខ្លួន តែត្រូវកម្លាំងប៉ុស្តិ៍ដេញចាប់ឃាត់ខ្លួនបានម្នាក់ រួមនិងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ៖វត្ថុតាងខាងលើជារបស់ឈ្មោះ ស៊ុន ពេជ្រ ហើយកន្លងមកខ្លួនបានឌុបឈ្មោះ ស៊ុន ពេជ្រ ទៅលួចម៉ូតូនៅជ្រោយចង្វារបានម៉ូតូម៉ាកវ៉េវ១គ្រឿង រួចឈ្មោះ ស៊ុន ពេជ្រ បានឲ្យប្រាក់មកខ្លួនចំនួន៥០ដុល្លារ។ ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់