ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន១កញ្ចប់

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ រួមនឹងថ្នាំញៀន១កញ្ចប់ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតចំណុចផ្លូវរថភ្លើង កែងផ្លូវលេខ៧០ ក្រុមទី៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនសង្ស័យមានឈ្មោះ ផល សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ដើររើសអេតចាយ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ ម៉ែ អាម៉ាប់ អាយុ៣០ឆ្នាំ មុខរបរលក់បន្លែនៅផ្សារទំនប់។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ កំពុងជិះល្បាតជុំវិញភូមិសាស្ត្រខណ្ឌឫស្សីកែវ ពេលនោះក៏បានប្រទះឃើញយុវជនម្នាក់កំពុងដើរតាមផ្លូវ និងមានការសង្ស័យបានហៅឲ្យឈប់ រួចធ្វើការឆែកឆេរបានរកឃើញនៅថ្នាំញៀន១កញ្ចប់ ជាប្រភេទម៉ាទឹកកក ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន និងយកមកប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាកសួរ។

ក្រោយមកជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់ថ្នាំញៀនរយ:ពេល៥ខែមកហើយ ដោយរូបគេបានដើររើសអេតចាយយកទៅលក់បានលុយយកមកទិញថ្នាំញៀនជក់។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់