បរទេស៖ ទឹកឃ្មុំជាអាហារធម្មជាតិដែលមានគុណសម្បត្តិដ៏អស្ចារ្យ ជាពិសេសវាត្រូវបានផលិតដោយសារការក្រេបលំអងផ្ការបស់សត្វឃ្មុំ។
ទឹកឃ្មុំជាត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងៗយ៉ាងពូកែ ហើយអ្នកក៏អាចយកទឹកឃ្មុំផ្សំនៅក្នុងរបបអាហាររបស់ក្មេងបានដែរ ព្រោះវាផ្តល់អត្ថប្រយោជន៏ដល់សុខភាពដ៏ច្រើន។ ទឹកឃ្មុំអាចអាចជួយកាត់បន្ថយការឈឺបំពង់ក និងសម្រួលដល់មុខងាររបស់ថ្លើម។ នៅមានហេតុផលជាច្រើនទៀតដែលអ្នកគួរតែគួបផ្សំទឹកឃ្មុំនៅក្នុងរបបអាហាររបស់កុមារ៖
វីតាមីន និងសារធាតុខនិច
មូលហេតុដែលគួរមានការគួបផ្សំទឹកឃ្មុំជាមួយនឹងរបបអាហាររបស់កុមារ ដោយសារតែទឹកឃ្មុំមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន។ បរិមាណនៃវីតាមីន និងសារធាតុខនិជដែលមានក្នុងទឹកឃ្មុំមានច្រើនជាងបរិមាណសារធាតុចិញ្ចឹម ដែលធ្វើឲ្យកុមារធំលូតលាស់លឿន ជាពិសេសក្មេងតូចៗទើបនឹងចេះដើរ។
ការពារថ្លើម
តាមការសិក្សាបង្ហាញថា ការប្រើប្រាស់ឱសថច្រើនពេកអាចបណ្តាលឲ្យខូចថ្លើម។ តែការលាយទឹកឃ្មុំក្នុងរបបអាហារអាចជួយការពារថ្លើមរបស់កុមារបាន។
ពង្រឹងប្រព័ន្ធភាពស៊ាំ
ហេតុផលមួយដែលគួរតែគួបផ្សំទឹកឃ្មុំជាមួយនឹងរបបអាហារកុមារ ព្រោះកុមារងាយនឹងទទួលរងការឆ្លងជំងឺ។ នៅពេលទឹកឃ្មុំត្រូវបានផ្តល់ជាអាហារដល់កុមារ វាអាចជួយពង្រឹងភាពស៊ាំរបស់កុមារ។
កាត់បន្ថយជំងឺក្អក
អាការៈក្អកអាចប៉ះពាល់ដល់ដំណេករបស់កុមារ ប៉ុន្តែប្រសិនបើអ្នកឲ្យកុមារទទួលទានទឹកឃ្មុំ វានឹងអាចជួយដោះស្រាយបញ្ហាបាន។
ការពារបរិមាណឈាមស
កុមារដែលទទួលការព្យាបាលដោយប្រើគីមីអាចធ្វើឲ្យបរិមាណឈាមសតិច។ កត្តាមួយនេះអាចបណ្តាលឲ្យកុមារប្រឈមមុខនឹងជំងឺមហារីក។ ការទទួលទានទឹកឃ្មុំជាវិធីធម្មជាតិដ៏ល្អបំផុតក្នុងការជួយការពារបរិមាណឈាមសតិច៕
មតិយោបល់