ព័ត៌មានជាតិ

ងោកមួយភាំងបើករថយន្តបត់ឆ្លងផ្លូវ ជ្រុលទៅបុកក្បាលនាគចែកទ្រូវផ្លូវវៀចមួយកង់

ភ្នំពេញ: បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវងោកមួយភាំង ក៏រេចង្កូតទៅបុកក្បាលនាគចែកទ្រូវផ្លូវ វៀចអស់មួយកង់ ចំណែករថយន្តបង្កបែកកង់ឆ្វេងផ្នែកខាងមុខទៅមុខលេងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង៥០នាទីទៀបភ្លឺថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតចំណុចស្តុបទេពផន តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ក្នុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-9382 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យបណ្តាលវៀចចេញពីជួរ ចំណែករថយន្តបែកកង់ឆ្វេងផ្នែកខាងមុខទៅមុខលេងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកាវាសវែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់