ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នា ខ្ទាតអ្នកបើកបរទៅប៉ះរថយន្ត បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់

ព្រៃវែងៈ កាលពីវេលាម៉ោងប្រមាណ១៨និង៣២នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូបុកគ្នា ខ្ទាតអ្នកបើកបរទៅប៉ះរថយន្ត បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់ ស្ថិតនៅភូមិបទសន្រ្ទា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ដំណើររឿង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ យ័ន ពុយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានបើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ម៉ូតូសណ្ដោងរ៉ឺម៉កបានជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាក ហុងដា វ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លឹង រឹទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រែកស្តី ឃុំជ័យធំ ស្រុកខ្សាចកណ្ដាល ខេត្តកណ្ដាល មានអ្នករួមដំណើរចំនួន២នាក់៖១.ឈ្មោះ តេ វ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយអ្នកបើកបរម៉ូតូ,២.ឈ្មោះ ភិន សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបរក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យម៉ូតូខ្ទាតទៅប៉ះរថយន្ត១គ្រឿងទៀត ម៉ាក តូយ៉ូតាកូរ៉ូឡា ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ ២B.០១៦១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ម៉ាក ហុង ដាវ៉េវ ស្លាប់ នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀត បានរងរបួសធ្ងន់។ ចំណែកអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក រងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពារាំង ដើម្បីជួយសង្រ្គោះ។

សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់