ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិគេ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ ត្រង់ចំណុចផ្លូវបេតុង ក្រុម ១៥ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (ឃាត់ខ្លួន) ទី២ឈ្មោះ ជ័យ សារី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក(ឃាត់ខ្លួន)។
សម្ភារដកហូតរួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ ស៊េរីចាស់ គ្មានស្លាកលេខ ដែកសំប៉ែតចុងស្រួចចំនួន១ កូនសោខ្សៀលេខ៨ចំនួន១។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១ ទៀបភ្លឺ មានជនសង្ស័យពីរនាក់ បានជិះម៉ូតូចេញពីមុខក្លិបនាគមាស ក្នុងគោលបំណងលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ លុះមកដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញពួកគេក៏មានការសង្ស័យ បានហៅត្រួតពិនិន្យរកឃើញវត្ថុតាងខាងលើ ទើបនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសួរនាំ និងកងសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
មតិយោបល់