ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! បុរសម្នាក់ទៅរកបាញ់សត្វ ត្រូវពស់ស្រកាចាស់ចឹក របួសធ្ងន់

បន្ទាយមានជ័យ: បុរសម្នាក់ ត្រូវបានសត្វអសិរពិសខាំ បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ទៅរកបាញ់សត្វកណ្តុរ ។ ករណីនេះ កើតឡើងនៅវេលាម៉ោង​ ៩និង៣០នាទីយប់​ ថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០១៩ នៅខាងជើងឈាងខាងលិចប្រាសាទព្រាវ ស្ថិតក្នុងភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖​ បុរសរងគ្រោះឈ្មោះ សេង សាមិត ភេទប្រុស​ អាយុ២៥ឆ្នាំ នៅភូមិបែកចានចាស់ ឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖ តាមការរៀបរាប់ពីបុរសរងគ្រោះ បាននិយាយថា នៅវេលាម៉ោង​ ៩និង៣០នាទីយប់​ ថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០១៩ រូបគាត់បានទៅរកបាញ់សត្វកណ្តុរ នៅត្រង់ចំណុចខាងជើង ឈាងខាងលិចប្រាសាទព្រាវ ស្ថិតក្នុងភូមិបែកចានចាស់ ឃុំស្វាយចេក ត្រូវបានពស់ស្រកាចាស់ចឹក ត្រូវត្រង់ក្រោមភ្នែកជើងខាងឆ្វេង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកប្រតិបត្តិថ្មពួក ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ៕

មតិយោបល់