ភ្នំពេញៈ នៅរសៀល ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២ និង ៣០នាទីនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសមត្ថកិច្ចដែនដី និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងឆែកឆេរ នៅគោលដៅ ហាងការ៉ាអូខេ៩៩ និងហាងកាហ្វេ ស្ថិតនៅផ្លូវលេខ១៥ និងផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បានត្រួតពិនិត្យឃើញមានជនបរទេសចំនួន ២៣នាក់ ស្រី១២នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។
សម្រេចបញ្ជូនជនបរទេសចំនួន២៣នាក់ ស្រី១២នាក់ ជាជនជាតិវៀតណាម មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕
មតិយោបល់