ព័ត៌មានជាតិ

​បុរសម្នាក់សង្ស័យប្រើថ្នាំញៀនហួសកម្រិត បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ​រួចមកលោតពីលើ​ស្ពានបេឡេ ត្រូវគេជួយទាន់!​

ភ្នំពេញៈ បុរសម្នាក់សង្ស័យប្រើថ្នាំញៀនហួសកម្រិតបានអុកឡុកនិងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះដោយខ្លាច​ឪពុកចាប់ក៏រត់មកលោតពីលើស្ពានបេឡេដោយខ្លាចស្លាប់ក៏អោបដូងដែលធ្វើស្លាធម៌បាយសីដែលគេបោះចោលអណ្តែតទឹកតែត្រូវបានទូកប្រជាពលរដ្ឋ​ប្រទះឃើញមកជួយទាន់ពេលវេលាបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣នឹង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅស្ពានបេឡេត្រើយខាងលិច ក្នុងភូមិមិត្តភាព សង្កាត់​/ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​បុរសខាងលើអះអាងថាឈ្មោះ មុយ ធូ អាយុ៤២ឆ្នាំ រស់នៅសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

​បើតាមបុរសនោះឲ្យដឹងថា ខ្លួនបានប្រើប្រាស់ថ្នាំញៀន ហើយមុនពេលកើតហេតុ ខ្លួនខ្លាច​ឪពុកចាប់ក៏រត់មកលោតពីលើស្ពាននៅទីនេះ។​ បើតាមក្រុមគ្រួសារឲ្យសមត្ថកិច្ចដឹងថា បុរសខាងលើប្រើប្រាស់ថ្នាំញៀនមុនពេលកើតហេតុបុរសខាងលើបានអុកឡុកវាយបំផ្លាញទ្រព្យក្នុងរបស់បងបុរសខាងលើពេល​ឪពុកដេញចាប់ក៏រត់បាត់តែម្តង។

បច្ចុប្បន្ន បុរសខាងលើត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍ឫស្សីកែវហើយបានទាក់ទងក្រុមគ្រួសារបានឲ្យជួយបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន៕

មតិយោបល់