ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ លង់ទឹកស្លាប់ នៅអាងទន្លេសិប្បនិម្មិត្តមុខសាលាខេត្តត្បូងឃ្មុំ នៅភូមិអង្គជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ ទួន ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរ បាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យកោសល្យវិច័យលើ សាកសព ឃើញថាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
ចំពោះករណីនេះ សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់