Post News Media ព័ត៌មានជាតិ ជិះម៉ូតូទៅប៉ះ...

ជិះម៉ូតូទៅប៉ះជាមួយរថយន្ត ខ្ទាតទៅប៉ះនឹងររថយន្ត១គ្រឿងទៀត របួសធ្ងន់ម្នាក់

ព្រះសីហនុ: បុរសម្នាក់ បានរងរបួសធ្ងន់ ខណ:ដែលម៉ូតូនិងរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខព្រះអង្គធំ ចុះទៅបេនឡានចាស់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ករណីនេះកើតឡើងរវាងម៉ូតូនិងរថយន្តស្តារិច ហើយម៉ូតូខ្ទាតទៅប៉ះនឹងរថយន្តRX300 ទើបបណ្តាលឲ្យរបួសធ្ងន់តែម្តង ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ៕