Post News Media ព័ត៌មានជាតិ រថយន្តស៊េរីទំ...

រថយន្តស៊េរីទំនើបម៉ាស្តា ស្លាកលេខ​ ​ភ្នំពេញ​2AM-1118​ ពន្លះគូថរថយន្ត​ស៊េរី​ទំនើបRANGE ROVER ស្លាកលេខ​ ភ្នំពេញ​2AP-7736 ​ខ្ទេចដូចអេតចាយ

ភ្នំពេញ: នារី​ម្នាក់ បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​​ក្នុង​ល្បឿន​យ៉ាង​លឿនដូចហោះ​ មិនប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្តRANGE ROVER ​មួយ​គ្រឿង​ទៀត​ កាល​ពី​វេលាម៉ោង​១០យប់​ ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៨ ត្រង់ចំណុច​តាមបណ្ដោយ​ផ្លូវ​លេខ៣៣៧ ​កែងនិងផ្លូវ​លេខ៥២៨​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​១​ ខណ្ឌ​ទួល​គោក។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​២​នាក់​បើ​ក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាកRANGE ROVER​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2AP-7736។ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ៣៣៧​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវ៥២៨​ ខណ:​ពេលនោះស្រាប់តែមានរថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ ​ម៉ាស័រដា​៣​ ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ​ភ្នំពេញ​ 2AM-1118​។ ដែល​បើកបរ​ដោយ​នារី​ម្នាក់ក្នុង​ល្បឿន​យ៉ាង​លឿនដូចហោះ​ តាមបណ្ដោយ​ផ្លូវ​៥២៨​ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ ដោយខ្វះការប្រុង​ប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​រថយន្ត​បើក​ឆ្លងផ្លូវ​ខាងលើ​ចំពាក់​កណ្ដាល​ពេញទំហឹង​បណ្ដោយ​ឲ្យរថយន្ត​RANGE ROVER ខ្ទាតទៅបុកនិងដើម​ព្រីង​មួយដើម​ ដែល​នៅ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​រងការខូចខាត​រលាត់​សម្បក​បន្តិច​បន្តួច​។ ចំណែកឯ​រថយន្តRANGE ROVER ​រងការខូចខាតកំពិត​ចំហៀង​ខាងឆ្វេងនិង​ផ្នែក​ខាងក្រោយ​យ៉ាង​ដំណំ​ ដោយឡែក​រថយន្ត​បង្ក​រងការខូចខាត​កំពិត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង។​ រីឯនារីជាអ្នកបើកបររថយន្តបង្កបានគេចខ្លួនចេញពីកន្លែង​កើតហេតុ​បាត់​ស្រមោល​។

ក្រោយពេលកើតហេតុ​ក៏​ឃើញ​មានតំណាង​ភាគី​ខាង​រថយន្តបង្ក​បានចេញ​មុខ​មក​ធ្វើ​ការ​ដោះស្រាយ​ជាមួយ​និង​ភាគី​ខាង​រថយន្ត​រងគ្រោះ​ ដោយ​ព្រម​យក​រថយន្ត​រងគ្រោះ​ទៅ​ជួសជុល​ឲ្យ​ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​កើត​ហេតុ​៕