កូរ៉េៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលលិខិតមួយពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃច័ន្ទ ដើម្បីស្នើសុំឲ្យមានកិច្ចប្រជុំកំពូលលើកទីពីរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៨។
កន្លងមកមេដឹកនាំទាំងពីរ ធ្លាប់បានពិភាក្សាគ្នាអំពីកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅឯជំនួបកំពូលក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនារួចមកហើយ ដោយក្នុងជំនួបនោះ បានទទួលរងការរិះគន់យ៉ាងខ្លាំងថា ខ្វះការបង្ហាញព័ត៌មានលម្អិត អំពីជំហានឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង រួមទាំងការផ្ទៀងផ្ទាត់ ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់។
អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Sarah Sanders បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «វាជាលិខិតដ៏កក់ក្តៅខ្លាំងណាស់ ដែលគោលបំណងចម្បងនៃលិខិតនេះ គឺដើម្បីស្នើសុំ ក៏ដូចជាការកំណត់ពេល ដើម្បីរៀបចំកិច្ចប្រជុំមួយទៀត ជាមួយប្រធានាធិបតីអាមេរិក ហើយ យើងនឹកបើកទូលាយអំពីបញ្ហានេះ ដោយកំពុងធ្វើការសម្របសម្រួលគ្នា»៕
មតិយោបល់