ព្រៃវែងៈ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ លោក គន់ គីម នាយបញ្ជាការកងយុទ្ធពលខេមរភូមិអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់សមាជិក អតីតយុទ្ធជនខេត្តព្រៃវែងនៅចំណុចសាលាស្រុកស្វាយអន្ទរ។
ពិធីសំណេះសំណាលនេះដែរ ក៏មានការចូលរួមពីសំណាក់លោក យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងលោកអភិបាលរងក្រសួងមន្ទីរខេត្តព្រៃវែងលោកភិបាលស្រុកទាំង៦ និងមានការចូលពីសំណាក់ក្រុមគ្រួសារអតីតយុទ្ធជនដែលបាត់បង់សមត្ថភាពពិការមានចំនួន៦ស្រុក បូកនិងក្រុងព្រៃវែង សរុបមាន ១០៩០ គ្រួសារផងដែរ ។
ក្នុងឱកាសនេះដែរ លោក គន់ គីម នាយបញ្ជាការកងយុទ្ធពលខេមរភូមិអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍សំណេះសំណាលទៅកាន់ដល់គ្រួសារអតីតយុទ្ធជនក្នុងទឹកមុខយ៉ាងញញឹម ហើយមានការផ្តាំផ្ញើរដល់មន្ត្រីថ្នាក់ឲ្យចេះចុះជួយដល់គ្រួសារដែលមានទុក្ខលំបាកអ្វីក៏ដោយ។ ទន្ទឹមនឹងនោះដែរ លោកក៏បានផ្តល់ជាថវិការលើកទឹកចិត្ត ដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំង១០៩០គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិការចំនួន៥ម៉ឺនរៀលទុកជាអនុស្សាវរីយ៍ផងដែរ៕
មតិយោបល់