ព័ត៌មានជាតិ

ឃាត់ខ្លួនប្តី-ប្រពន្ធ១គូ ដកហូតថ្នាំញៀន៣កញ្ចប់

ភ្នំពេញ: ជនសង្ស័យប្តី.ប្រពន្ធ២នាក់ ត្រូវបានកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវចោមចៅ ភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានដឹងថា ជនសង្ស័យជាប្ដីឈ្មោះ សឿន ចន្ធី អាយុ៣៧ ឆ្នាំ មុខរបរមិនប្រាកដ។ ចំណែកប្រពន្ធឈ្មោះ ហៃ ស្រីរ័ត្ន អាយុ២២ ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅចល័តតាមផ្ទះសំណាក់ ក្នុងរាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចរកឃើញថ្នាំញៀនក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ (កញ្ចប់ធំ០១,កញ្ចប់តូច០២) ជញ្ជីងអេឡិចត្រូនិច០១គ្រឿង សំបកថង់ប្លាស្ទិចមួយចំនួន និងម៉ូតូ០១គ្រឿងម៉ាកអេសអិល ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BD-6333៕

មតិយោបល់