ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

នៅ សូនីតា ដាក់បណ្ដាសារចោរ

ភ្នំពេញៈ នៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែង និងជាពិធីការិនីទូរទស្សន៍ កញ្ញា នៅ សូនីតា បានបង្ហោះថា បើជួបរឿងមហាជនវាយចោរ ឬឃើញវីដេអូឃ្លីបវាយចោរ នោះនាងនឹងលែងអាណិតទៀតហើយ បន្ទាប់ពីឪពុករបស់នាង ត្រូវបានចោរថ្ពក់យករបស់របរមានតម្លៃ និងកាបូប ធ្វើឲ្យនាងអាណិតឪពុកចង់ស្រក់ទឹកភ្នែក។

កញ្ញា នៅ សូនីតា បានសរសេរនៅលើហ្វេសប៊ុកថា «ឥឡូវឃើញគេវៃចោរឈប់អាណិតហើយ ឲ្យគេវៃឲ្យងាប់ចុះ ចង្រៃអីមកថ្ពក់យកទូរស័ព្ទ និង កាបូបដៃប៉ាទៅអស់គ្មានសល់ទេ អាណិតគាត់ណាស់😭😭ឲ្យវាយកទៅ ហែងយកទៅ នឹងគេដាក់ទំនាយ គេដាក់បណ្តាសា គ្រប់ពេល ម្ង៉ៃអត់រកស៊ីអីទេ គិតតែរកវិធីណាធ្វើមិចឲ្យលួចគេបាន គេខំរកស៊ីចង់ងាប់ ពួកវាមកលួចគេស្រួលៗ ឲ្យឡានបុកឲ្យងាប់ចុះ😭😭 បន្តែពួកមនុស្សអាក្រក់មិនងាយងាប់ស្រួលៗទេ ស្លាប់តែមនុស្សល្អ!»

នេះជាការបង្ហោះសំណេរមួយដ៏កម្រ ដែលតារាស្រីល្បីឈ្មោះរូបនេះ លាតត្រដាងឲ្យមហាជនបានដឹងថា នាងដែលធ្លាប់តែកាលពីមុនក៏មានក្ដីអាណិតអាសូរចំពោះក្រុមចោរ ដែលត្រូវគេវាយពេលចាប់បាននោះ គឺបែរជាជំរុញឲ្យគេវាយឲ្យស្លាប់ ដើម្បីកុំឲ្យមានមនុស្សបន្តធ្វើចោរ និងបង្កអសន្តិសុខដល់សង្គមបន្តទៀត៕

មតិយោបល់