ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះព្រៃរនាមអស់ ១៥ហិចតានៅស្រុកពួក

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យ ភ្លើងឆេះព្រៃរនាមនៅចំណុចអូរធ្នោះ ខាងជើងត្រពាំងច្រាំង(ត្រពាំងអភិរក្សមេពូជ)ចម្ងាយប្រហែល១០០០ម៉ែត្រ ស្ថិតនៅក្នុងទឹកដីឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះបានបញ្ជាក់ថា : ករណីអគ្គិភ័យនេះ បណ្តាលមកពីក្មេងឃ្វាលគោ ឬអ្នកនេសាទធ្វេសប្រហែសដុតភ្លើងចោល ហើយបណ្តាលឲ្យរងការខូចខាតឆេះព្រៃប្រហែល១៥ហិកតា ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋបានអន្តរាគមន៍ពន្លត់ដោយយកមែកឈើពន្លត់ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួកចំនួន ០១គ្រឿង ប្រើទឹកអស់ចំនួន ០២ឡាន ។ រហូតមកដល់ពេលនេះ ភ្លើងនៅបន្តឆេះដោយកន្លែងដែលឆេះ ហើយរថយន្តពន្លត់អគ្គិភ័យរួច មិនអាចចូលរួច និងគ្មានទឹក ប៉ុន្តែមិនទាន់មានប៉ះពាល់អាយុជីវិតមនុស្សនៅឡើយទេ ៕

មតិយោបល់