ព័ត៌មានជាតិ

បង្ក្រាបករណីគ្រឿងញៀន២លើក ឃាត់ខ្លួនបុរស​១១នាក់ នៅខណ្ឌឫស្សីកែវ!

ភ្នំពេញ: នគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់២លើកឃាត់ខ្លួនជនសង្ស័យ១១នាក់ ក្រាមពណ៌សថ្លា១១កញ្ចប់។

ប្រតិបត្តិការលើកទី១បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលេខលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ​។

នគរបាលឲ្យដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​៣នាក់
ទី​១មានឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ភេទ​ប្រស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក(ជួញដូរ)។ ទី២​ឈ្មោះ កែវ ប៊ុនហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិត្រាំកក់ ឃុំបន្ទាយមាស ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)។ និងទី៣​ឈ្មោះ ហ៊ូ តារា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិព្រែកក្រិល ឃុំព្រែកក្រិល ស្រុកកំពង់ត្រាច ខេត្តកំពត(ប្រើប្រាស់)។

វត្ថុតាងដកហូតមានក្រាមព៌ណសថ្លាចំនួ​ន​១កញ្ចប់ធំល្មមនិងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1​BN 0837 ។

លើកទី២នៅថ្ងៃដដែល វេលាម៉ោង​៣និង០០នាទី សមត្ថិច្ចបានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុចផ្លូវលេខលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

នគរបាលឱ្យដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​៨នាក់
ទី១​ឈ្មោះ ជៀន ប៊ុនថន ភេទ​ប្រស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ(ជួញដូរ)។

ទី២​ឈ្មោះ ចាន់ថា ពងទា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ប្រើប្រាស់)។

ទី៣​ឈ្មោះ លី ភូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងទូរស័ព្ទ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ (ប្រើប្រាស់)។

ទី៤​ឈ្មោះ ចាន់ បូររិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ទី៥​ឈ្មោះ ឈុន វង្ស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ទី៦​ឈ្មោះ សឹម សុខយឿន ភេទប្រុសអាយុ ៣០ឆ្នាំ មុខរបរម៉ូតូឌុប ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ទី៧​ឈ្នោះ ប៉ូ សៅរិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ទី៨​ឈ្មោះ ឈឹម ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
វត្ថុតាងដកហូតមានក្រាមព៌ណសថ្លាចំនួន ១០កញ្ចប់តូច ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់