ព័ត៌មានជាតិ

Javier Hernandez មិនសប្បាយចិត្ត​សោះឡើយ​​នៅលើទឹកដី Old Trafford

លោក Miguel Herrera ដែលជា​ចៅហ្វាយសញ្ជាតិម៉ិចស៊ិកូ ​បាន​អះអាងថា ​ខ្សែប្រយុទ្ធ Javier Hernandez របស់បិសាចក្រហម ហាក់មិនពេញចិត្តសោះឡើយ ដោយ​មានឱកាសតិចតួច ​បង្ហាញទម្រង់លេង នៅលើទឹកដី Old Trafford ។​

​កីឡាករ​វ័យ ២៥ ឆ្នាំ ​រូបនេះ​ទើបតែបានបង្ហាញខ្លួន ១៦ លើក ​ក្នុង​ក្របខណ្ឌ Premier League ​ក្នុងរដូវកាលនេះ ដោយអង្គុយលើកៅអីរហូត​ ។​
ក្នុងរយៈពេល​ទីផ្សារ​បើក​នៅរដូវកាលនេះ ​ក៏លេចព័ត៌មានថា កីឡាករ Javier នឹង​កំពុង​​មានក្លិបជាច្រើនទាកទង នៅចន្លោះនេះ ខាង​ភ្នាក់ងារកីឡាករសញ្ជាតិម៉ិចស៊ិកូ បាន​អះអាថា​​ខ្សែប្រយុទ្ធ រូបនេះ មានក្លិ​បនៅអឺរ៉ុបជាច្រើន ​បាន​ទាក់ទង កាលពីទីផ្សារបើកនៅខែ មករា មុននេះ តែ​សំណើរ​ទាំងនោះ​ត្រូវបានបរាជ័​យ​។​

លោក Miguel Herrera ​បានប្រាប់ដល់សារព័ត៌មាន Raza Deportiva ឲ្យដឹងថា ​កីឡាករ Javier Hernandez ​គាត់ហាក់ដូចជាមិនសប្បាយចិត្ត ខណៈដែល ​​គាត់ មិនបាន ​លេង​ច្រើននៅលើទីលាននោះ ។​​
បញ្ជាក់ផងដែរថា តារា​បាល់ទាត់សញ្ជាតិម៉ិចស៊ិកូរូបនេះ នៅសល់រយៈពេល ២ ឆ្នាំទៀត ​​នៅជាមួយនឹងក្លិប បិសាចក្រហម ៕
Man-United-v-Swansea-Javier-Chicharito-Hernan_3062177

មតិយោបល់