ព័ត៌មានជាតិ

ករណីហិង្សាក្នុងគ្រួសារ កូនវាយឪពុកបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កោះកុង: នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង ១០និង០០នាទី មានករណីបង្កហិង្សាក្នុងគ្រួសារ (កូនវាយឪពុក) នៅចំណុចក្នុងផ្ទះស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល
ខេត្តកោះកុង បង្កឡើងដោយជនសង្ស័យឈ្មោះ ប្រាក់ សុគន្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដបានធ្វើសកម្មភាពយកដំបងឈើជ្រុងប្រវែង ៧០សង់ទីម៉ែត្រមានជាប់ដែកគោលវាយទៅលើឪពុករបស់ខ្លួនឈ្មោះ ប្រាក់ សម្រុង ភេទប្រុស អាយុ ៦០ ឆ្នាំបណ្ដាលឱ្យរងរបួសចំនួន ៣ កន្លែង(ធ្ងន់)។

ដោយអនុវត្តតាមបទបញ្ជារបស់លោកអធិការ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ស្រែអំបិល ជនស្ស័យ ត្រូវបានឃាត់ខ្លួន នាំមកកាន់អធិការដ្ឋាន រួមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕

មតិយោបល់