ព្រះសីហនុៈ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំងបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម នៅជាន់ទី៤សណ្ឋាគារ នៃកាស៊ីណូខ្សាច់មាសក្នុង បន្ទប់លេខ ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិចិនចំនួន២នាក់ (ស្រី,ប្រុស) និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន ០៤នាក់។
ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ WU TAOTAO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៤៧១១០៧៨៣ ស្នាក់នៅ នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី២-ឈ្មោះ WU XIONGBO ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E១៨៤៨៥៥៨៨ ស្នាក់នៅ នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី៣-ឈ្មោះ WU XUXIANG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៨៩៦៨៤៣២៧ ស្នាក់នៅ នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី៤-ឈ្មោះ REN JIHU ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ E៤៥៣៧០៣៤៨ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខៈ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕
មតិយោបល់