ភ្នំពេញៈ បុរសបែកថ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់បញ្ជូនទោកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ខណៈដែលរូបគេបានប្រើប្រាស់ថ្នាំញៀន ហើយបែកថ្នាំនិងយកដុំថ្មគប់ទៅលើប៉ុស្តិ៍យាមមួយកន្លែងបណ្តាលឲ្យបែកញ្ចក់អស់នោះ។
ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១និង ១៥នាទីព្រឹក ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវលេខ ៤៦២ កែងនិងផ្លូវ ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បុរសជាជបដៃដល់ដែលត្រូវបានកម្លាំងមានសម្ថកិច្ចចាប់ឃាត់ខ្លួននេះមានឈ្មោះ ស្រី សានីរ៉ា អាយុ ២៥ឆ្នាំ មានមុខរបរជា កម្មករ មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មុនពេលកើតហេតុ បុរសម្នាក់ខាងលើត្រូវបាន មិត្តភក្តិម្នាក់ ទំនងជានាំគ្នាទើបតែមកពីជក់ថ្នាំនោះដឹកតាមម៉ូតូមួយយគ្រឿងយកមក ទម្លាក់នៅក្បែរប៉ុស្តិ៍យាម មួយកន្លែងដែល គេទុក ចោលនោះ ហើយជិះម៉ូតូចេញទៅបាត់ហើយក៏ជិះចេញទៅបាត់។តាមប្រភពដដែលបានបន្តទៀតថា លុះបន្តិចក្រោយ មកទំនងជាថ្នាំធ្វើទុកនោះ ក៏ស្រាប់តែបុរសម្នាក់ខាងលើ យកដុំថ្មទៅគប់ទៅលើប៉ុស្តិ៍មួយកន្លែងនោះ ជាច្រើនដង និង បណ្តាលអោយបែកកញ្ចក់ខ្ទេចអស់ ទើបបង្កការភ្ញាក់ផ្អើលទៅដល់កម្លាំងមាន សមត្ថកិច្ចចុះមកដល់និងចាប់ វាយខ្នោះតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចាប់បញ្ជូនបុរសញៀនថ្នាំម្នាក់ខាងលើយកមកកាន់នគរបាលប៉ុស្តិ៍ ទន្លេបាសាក់ ដោយមានបុរសម្នាក់ជាឪពុកចេញមកធ្វើការដោះស្រាយដោយធ្វើការជួសជុលប៉ុស្តិ៍ឲ្យនិង មិនមានអ្នកប្តឹងផ្តល់នោះ ក៏សម្រេចចាប់បញ្ជូនទោកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញតែម្តង៕
មតិយោបល់