ព័ត៌មានអន្តរជាតិ

អាមេរិក បង្កើនប្រតិបត្តិការយោធាក្នុងប្រទេសក្រិក ចំពេលមានភាពតានតឹង ជាមួយតួកគី ជុំវិញប្រព័ន្ធ S-400

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានប្រឆាំងម្តងហើយម្តងទៀត ទៅកាន់ទីក្រុងអង់ការ៉ា ជុំវិញការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី ខណៈសេតវិមាន បានលើកទ្បើងថា សកម្មភាពនេះ អាចជំរុញឲ្យអាមេរិក លុបចោលការប្រគល់យន្តហោះចម្បាំង F-35 របស់ខ្លួនទៅឲ្យតួកគី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។

កាសែត Wall Street Journal បានដកស្រង់ប្រភពពីអាមេរិក បាននិយាយថា មន្ទីរបញ្ចកោណ កំពុងចរចាជាមួយក្រុងអាតែន ដើម្បីពង្រីកប្រតិបត្តិការយោធារបស់ពួកគេលើទឹកដីនៃប្រទេសក្រិក ដែលជាការផ្លាស់ប្តូរមួយដ៏មានសក្តានុពល ដើម្បីឆ្ពោះទៅភាគខាងកើតតំបន់មេឌីទែរ៉ាណេ អំឡុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយប្រទេសតួកគី។

ប្រភពដដែលបានបន្ថែមថា មានកត្តាពីរយ៉ាង ដែលធ្វើឲ្យប្រទេសក្រិក ក្លាយជាតំបន់ទាក់ទាញ សម្រាប់យោធារបស់អាមេរិក គឺកត្តានយោបាយ និងភូមិសាស្ត្រ៕

មតិយោបល់