Post News Media ព័ត៌មានជាតិ ក្មេងអនាថា៣នា...

ក្មេងអនាថា៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីបន្លំលួចទ្រព្យសម្បត្តិ

ព្រះសីហនុ: ក្មេងៗអនាថាចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីបន្លះចូលលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅហាងលក់ឱសថចំរើនចាន់លីដា (ជីតតោពីរ) ក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្មេងៗទាំងនេះ ទើបតែមានអាយុចន្លោះពី៧ឆ្នាំ ទៅ៩ឆ្នាំ តែប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕