ព័ត៌មានជាតិ

​រថយន្តដឹកស៊ីទែនប្រេងTELA បើកកៀរម៉ូតូ កិនបុរសម្នាក់បែកក្បាលស្លាប់នៅនឹងកន្លែង!

កំពងស្ពឺ: កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៣១-៣២ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក អ៊ីនធើណេសស៊ិនណល(INTERNATIONAL) ពណ៌ស លាយខៀវលឿង ពាក់ស្លាកលេខ ភ្នំពេញ3B-7182 មានសណ្តោងស៊ីទែនប្រេង ពាក់ស្លាកលេខ ភ្នំពេញ4A-4211 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ(ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានកៀរម៉ូតូ ម៉ាកស៊ុយស៊ូគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BI-7202 ជិះដោយឈ្មោះ ជឹម វណ្ណ: ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

​ចំពោះករណីនេះ សមត្ថកិច្ចបាននាំយក វត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង​។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់