ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយ ដឹកជ្រូកមួយគ្រឿង ដោយសារការដឹកជញ្ជូនពុំត្រឹមត្រូវទៅតាមច្បាប់បានកំណត់ ដឹកខុសបច្ចេកទេស បើកបរតាមផ្លូវបេតុងក្នុងភូមិ ទៅទាក់ខ្សែភ្លើង ទាញរលំទាំងដើមឈើ បង្កឲ្យប្រជាពលរដ្ឋផ្អើលមួយភូមិចេញមកចាប់ឃាត់រថយន្ត បែរជាអ្នកបើកបរចុះមករករឿងអាជ្ញារមូលដ្ឋានទៅវិញ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ធន់ធំ ទ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8083 ជារថយន្តដឹកជ្រូក ឲ្យកុងស៊ីក្បែរនោះ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ដឹកជ្រូក ហើយការដឹកជញ្ជូនពុំត្រឹមត្រូវទៅតាមច្បាប់កំណត់ ដឹកហួសកំណត់ បើកពីតាមផ្លូវបេតុងខាងលើ ពីលិចទៅកើត ក្នុងគោលបំណង់ទៅដាក់នៅក្នុងស៊ីក្បែរនោះ បែរជាទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ ទាញបាក់រលំទាំងដើមឈើ តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុភ្លាម ត្រូវបានប្រជាពលរដ្ឋផ្អើលមួយភូមិចេញមក ចាប់ឃាត់រថយន្ត តែត្រូវបាន អ្នកបើកបរចុះរករករឿង អាជ្ញាធរក្នុងមូលដ្ឋានទៅវិញ ដែលបានយកម៉ូតូទៅដាក់ឃាំងពីមុខរថយន្តបង្ក ។ ក្នុងហេតុការណ៍ ខាងលើអ្នកបើកបរ ហាក់បីដូចជា អួតអាង សម្តីអសុរស ទៅលើអាជ្ញាធរ ដែលពលរដ្ឋថា អាងខ្នងថៅកែ ក្នុងស៊ីកាប់ជ្រូក ក្បែរនោះ ទើបរាល់ការដឹកជញ្ជូន រថយន្តបើកចេញចូលភូមិ គ្មានខ្លាច គោរពកោតក្រែង ដល់ពលរដ្ឋរស់នៅក្បែរខាង ក្នុងភូមិឡើយ ។
តែទោះជាយ៉ាងណាក្តី អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ហៅនាំទៅធ្វើការអប់រំ ឲ្យធ្វើកិច្ចសន្យា រាល់ការបើកបរដឹកជញ្ជូន ទាំងសម្តីទ្រាប់មេឃ ហើយថៅកុងស៊ីក៏ចេញមកដោះស្រាយ រាល់ផលប៉ះពល់ ដាច់ខ្សែភ្លើង បាក់រលំដើមឈើ ដើម្បីបញ្ចប់រឿងដែរ កាលបើនៅតតាំងវែងឆ្ងាយ អាចពលរដ្ឋ សើរើ បើកកកាយដល់កុងស៊ីទៀត ៕
មតិយោបល់