ព័ត៌មានជាតិ

បង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនមនុស្ស៤នាក់ ធ្វើការអប់រំ

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង១០នាទី នៅចំណុចភូមិស្វាយប្រគៀប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការ បង្ក្រាបករណីល្បែងស៊ីសង (បៀរ) ០១ករណី និងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៤ នាក់ ។

មន្ត្រីនគរបាលស្រុកបាណន់ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែងបានចំនួន ០៤នាក់ ៖ ១.ឈ្មោ យ៉ន អុក ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិស្វាយប្រគៀប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ២.ឈ្មោះ ជា ឡេង ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឆកពោធិ៍ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៣.ឈ្មោះ សុំ ចម ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិស្វាយប្រគៀប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និង៤.ឈ្មោះ ស៊ុន សុភី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយប្រគៀប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

ចំណែកឯវត្ថុតាងរួមមាន៖ -សន្លឹកបៀរ ចំនួន០១ហ៊ូ ,-ប៉ាយយូគី ០១ផ្ទាំង , -ម៉ូតូ ចំនួន០៣គ្រឿង , -ស្បែកជើង ចំនួន០៣សំរាប់ , -ប្រាក់ខ្មែរ ចំនួន២៥,០០០រៀល , -កៅអី ចំនួន១០ ។

បច្ចុប្បន្នករណីនេះ កម្លាំងនគរបាលស្រុកបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទតទៀត និងឲ្យក្រុមគ្រួសារផ្តិតមេដៃ ធានាយកទៅអប់រំបន្ត នៅសហគមន៍រៀងៗខ្លួន ៕

មតិយោបល់