ខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះនៅភូមិផ្អុងសង្កាត់កូនក្រៀលខេត្តឧត្ដរមានជ័យមានប្រជាពលរដ្ឋចំនួន៥៣គ្រួសារបាននាំគ្នាដាក់ពាក្សបណ្តឹងនៅសាលាក្រុងសំរោងទៅលើឈ្មោះលោកស្រី វង្ស ស៊ីថាដែលជាមេភូមិផ្អុងពីបទឃប់ឃិតលួចធ្វើប្លង់កាន់កាប់ដីអាស្រ័យផលរបស់ពួកគាត់លក់ទៅអោយអ្នកផ្សេងៗ។ តាមសម្តីរបស់ប្រជាពលរដ្ឋក្រុមនោះបាននិយាយថា ពួកគាត់ជាប្រជាពលរដ្ឋរស់នៅភូមិផ្អុងសង្កាត់កូនក្រៀលនេះតាំងពីឆ្នាំ1993 ហើយពួកគាត់បានដាំដុះអាស្រ័យផលនៅលើដីនេះតាំងពីឆ្នាំ2001រហូតមកដល់បច្ចុប្បន្ន ហើយកន្លងមកពួកគាត់នាំគ្នាខំព្យាយាមសុំអោយលោកស្រី
មេភូមិរូបនេះជួយធ្វើប្លង់ដីអោយពួកគាត់ ជាច្រើនដងហើយ តែមេភូមិមិនបានធ្វើអោយទេដោយគាត់បានប្រាប់ថា ដីនេះជាដីរបស់សហគមន៍ផ្អុងមិនអាចធ្វើប្លង់បានទេ តែបើដាំដុះអាស្រ័យផលសម្រាប់ចិញ្ចឹមគ្រួសារបណ្តោះអាសន្តបានហើយពូកគាត់ក៍នាំគ្នាដាំដុះអាស្រ័យផលរហូតមកលុះមកដល់ពេលនេះស្រាប់តែឃើញអ្នកផ្សេង ដែលមិនមែនជាអ្នករស់នៅក្នុងភូមិ
ផ្អុងនេះយកគ្រឿងចក្រមកឈូសឆាយលើដីរបស់ពួកគាត់ហើយថែមទាំងមានប្លង់កាន់កាប់ដីដែលមានស្នាមហត្ថលេខានិងត្រាឈ្មោះលោកស្រី វង្ស ស៊ីថា និងចៅសង្កាត់ទៀតផង។ តាមសំដីរបស់លោកស្រី វង្ស ស៊ីថាដែលជាមេភូមិ បាននិយាយប្រាប់អ្នកសាពត៍មានថា រាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋខាងលើគាត់ពុំទាន់បានដឹងច្បាស់លាស់នៅឡើយទេថាតើពួកគាត់ចង់ប្តឹងពីរឿងអ្វីលោកស្រីបានបន្តទៀតថានៅក្នុងហេតុការណ៍នេះរូបគាត់មិនអាចកំណត់បានទេថាអ្នកណាជាអ្នកខុស ក្នុងនាមជាមេភូមិគាត់កំពុងស្រាវជ្រាវធ្វើការបំភ្លឺជាថ្មី។ ជុំវិញហេតុការណ៍នេះដែរ ក្រោមការចង្អុលបង្ហាញពី
ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានអោយលោកអ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង ដែលទើបនិងទទួលតំណែងថ្មីជុំនួសលោកថុនណុលអភិបាលក្រុងចាស់ត្រូវបានចូលនិវត្តកន្លងមក ហើយលោកក៏បានដឹកនាំក្រុមការងារនិងជុំនាញដែលពាក់ព័ន្ធអញ្ជើញចុះទៅដល់ទីតាំងកើតហេតុជាក់ស្តែងដើម្បីសិក្សាអោយបានច្បាស់លាស់និង
រកតំណោះស្រាយជូនដល់បងប្អូនដោយផ្អែកលើជុំហ៊រយុត្តិធម៍បំផុត។ ឈ្លាតឱកាសនោះដែរលោកអ៊ុនសុភ័ក្របានមានមតិសំណេះសំណាល ជាមួយប្រជាពលរដ្ឋ សូមអោយបងប្អូនទាំងអស់គ្នារក្សានូវភាពស្ងៀមស្ងាត់ និងកុំអោយមានការប្រមូលផ្តុំកំលាំងដែលនាំមានការប៉ះពាល់ដល់យុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សា ក្រុង រាជធានី ខេត្តនៅពេលខាងមុខនេះ។
មតិយោបល់