សៀមរាបៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានការប្រទះឃើញសពបុរស២នាក់ បានស្លាប់នៅលើដងផ្លូវ ទាំងដែលសភាពម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ខ្ទេចទាំងស្រុង ដោយគ្មាននរណាម្នាក់ដឹងថា បណ្តាលមកពីការដួលស្លាប់ខ្លួនឯង ឬក៏មានអ្វីមកបុកនោះទេ។
ករណីនេះកើតឡើងនៅម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ផ្លូវជាតិលេខ៦៧ ភូមិតាកុយ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សពទី១មានឈ្មោះជ្រុញ រី ភេទប្រុស អាយុ២២ឆ្នាំ និងទី២ឈ្មោះ ផាង លាត ភេទប្រុស អាយុ២២ឆ្នាំ។
ក្រោយកើតហេតុក៏មានសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងធ្វើកោសលវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់