សៀមរាបៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀម រាប សហការជាមួយ មន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារបន្ទាយស្រី និងនៅតាមផ្ទះជុំវិញ នៃផ្សារបន្ទាយស្រី ស្ថិតក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លទ្ធផលនៃការធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន រួមមាន អំបិល ប្រហុក សរសៃគុយទាវ ខ្ញីហាន់ស្រាប់ សណ្តែកបណ្តុះ ស្ពៃជ្រក់ ផ្លែទំពាំងបាយជូរ និងផ្លែមាន គឺមានអនុលោមភាព និងសុវត្ថិភាពទាំងអស់ ។
ដោយឡែកចំពោះការពិនិត្យមើលលើម្ហូបអាហារវេចខ្ចប់រួច ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាពហួសកាលបរិេច្ឆទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ ។
ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖ មីកំប៉ុងចំនួន ៤០ កំប៉ុង និងមីកញ្ចប់ផលិតនៅប្រទេសថៃចំនួន ៦២ កញ្ចប់ ៕
មតិយោបល់