ស្វាយរៀងៈ តាមសេចក្តីរាយការណ៍បឋម នៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ បានឲ្យដឹងថា មានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវ ក្រោយប្រទះឃើញសពបុរសម្នាក់ សង្ស័យជាករណីឃាតកម្ម នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្បែរប៉ុស្ត៍នគបាលរដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ។
តាមការពិនិត្យសាកសពបឋមរបស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានសម្បុរស សង្ស័យជាជាតិជនបរទេស ហើយត្រូវបានក្រុមឃាតករសម្លាប់នៅកន្លែងផ្សេង ហើយបានច្រកសពក្នុងថង់ប្លាស្ទិក ពណ៌ខ្មៅ រួចដឹកសពតាមរថយន្ត យកមកទម្លាក់ប្លុងចោលនៅកន្លែងកើតហេតុខាងលើ។
ភ្លាមៗផងដែរសមត្ថកិច្ច នៅមិនទាន់អាចកំណត់អត្តសញ្ញាណបាននោះទេ គ្រាន់តែសន្និដ្ឋានថា ជាសពជនបរទេស ដោយពេលនេះ កំពុងរង់ចាំមន្ត្រីជំនាញបច្ចេកទេស មកធ្វើកោសល្យវិច័យបន្ត៕
មតិយោបល់