ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលករខ្មែរ នៅកូរ៉េដាច់ដៃម្ខាង ខណៈកំពុងធ្វើការ

ភ្នំពេញៈ ពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ បានរបួសដាច់ដៃម្ខាង ខណៈបំពេញការងារ ហើយរអិលដួលច្រត់ដៃទៅលើម៉ាស៊ីនផលិតប្លាស្ទីក។ បុរសម្នាក់នេះ បានរងរបួសកាលពីព្រឹកមិញ នៅតំបន់ Cheon An ប្រទេសកូរ៉េ។ យ៉ាងណា ជនរងគ្រោះត្រូវបានសង្គ្រោះ ហើយក្រុមការងារស្ថានទូតកម្ពុជា ប្រចាំប្រទេសកូរ៉េ បាន និងកំពុងអន្តរាគមន៍ជួយជនរងគ្រោះផងដែរ។

បើតាមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ឲ្យដឹងថា ពលករខ្មែរម្នាក់ ដែលបានគ្រោះថ្នាក់ការងារ (ដាច់ដៃ) កាលពីព្រឹកនិញនេះ ក្រុមការងារស្ថានទូតបានទាក់ទងជួបជាមួយប្អូនប្រុស និងប្រពន្ធរបស់ជនរងគ្រោះហើយ។ មូលហេតុដែលគ្រោះថ្នាក់ គឺបណ្ដាលមកពីរអិលដួល ហើយច្រត់ដៃទៅនឹងម៉ាស៊ីនផលិតប្លាស្ទីក។

ជនរងគ្រោះ ឈ្មោះ ញៀន រិទ្ធី បាន និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Dankook ទីក្រុង Cheon An (041)។ លោក ញៀន រិទ្ធី ជាពលករបម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់ Cheon An។

ស្ថានទូតបាន និងកំពុងសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុង Cheon An(041) ដើម្បីជួយគាត់តាមនីតិវិធីច្បាប់។ ក្រុមការងារស្ថានទូត នឹងចុះសួរសុខទុក្ខគាត់ ហើយនាំយកថវិការសង្គ្រោះបឋមរបស់សម្ដេចតេជោ និងថវិការបស់មូលនិធីពលកររបស់ស្ថានទូត ផ្ដល់ជូនជនរងគ្រោះនៅថ្ងៃស្អែក ឬថ្ងៃទី៥ ខែធ្នូខាងមុខនេះ៕

photo_2016-12-03_13-49-39photo_2016-12-03_13-49-42photo_2016-12-03_13-49-43photo_2016-12-03_13-49-4515232126_1387933311239778_7322834857033245007_n15203404_1387933324573110_8826129404110102042_n

មតិយោបល់