យោងតាមផេក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់បន្ថែមក្នុងកម្រិត ៦០ មម នៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើឲ្យទឹកក្នុងអាង ត្រពាំងវែង ស្ថិតក្នុងសង្កាត់កូនក្រៀល កើនឡើងខ្លាំង នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៨នេះ។ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសម្រេចបើកទ្វារទឹកអាង ចំនួន៤ ប្រឡោះ ដើម្បីរំដោះធារទឹកក្នុងអាងមួយចំនួនទៅផ្នែកខាងក្រោម៕
ព័ត៌មានជាតិ
មតិយោបល់