ភ្លៀងធ្លាក់៥ថ្ងៃជាប់គ្នា ភូមិនៅជាប់ដងអូរ និងតំបន់ទាបត្រូវទឹកជន់លិច នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៥ថ្ងៃ និងមានភ្លៀងបន្ថែមទៀត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានបរិមាណទឹកភ្លៀងចំនួន៧៤ មម ធ្វើឲ្យភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួនត្រូវទឹកជន់លិច ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ៕

ភ្លៀងធ្លាក់ជាប់ៗគ្នា ២ថ្ងៃនេះ បណ្ដាលឲ្យកម្ពស់ទឹកក្នុងអាងតាម៉ុកហក់ឡើង…

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់នាថ្ងៃទី០៦-០៧ ខែកញ្ញា ឆ្នាំ២០២១ កម្រិត ៨៤,៧ មម បានបង្កឲ្យកម្ពស់ទឹកក្នុងអាងតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ហក់ឡើងកម្ពស់ម ៣,៥៧ម៉ែត្រ តែពុំបង្កឲ្យមានផលប៉ះពាល់នោះទេ ។ កម្រិតកម្ពស់ឲ្យមានកាប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ…

ចង់ឲ្យទឹកកាមមានរសជាតិល្អ គួរទទួលទានអាហារ ៣យ៉ាងនេះ!

តើអ្នកដែរគិតទៅដល់រសជាតិទឹកកាមរបស់អ្នកដែរឬទេ? រសជាតិរបស់វាអាចធ្វើឱ្យដៃគូរបស់អ្នកពេញចិត្ត ឬក៏ ស្អប់បាន។ ដូចនេះ ចាប់ពីពេលនេះទៅអ្នកគួរគិតគូរធ្វើយ៉ាងណាឱ្យទឹកកាមរបស់អ្នកមានរសជាតិគាប់ប្រសើរសម្រាប់ដៃគូ។ អ្នកជំនាញខាងសុខភាពផ្លូវភេទ លោកបណ្ឌិត Ava Cadell ជាស្ថាបនិកនៃគេហទំព័រ Sexpert.com មានប្រសាសន៍ថា៖ “មានរឿងជាច្រើនដែលអាចប៉ះពាល់ដល់រសជាតិនៃទឹកកាមរបស់បុរស។ ទោះបីជាមិនមានទិន្នន័យគាំទ្រវិទ្យាសាស្ត្រជាក់លាក់ក៏ដោយ ក៏យើងអាចធ្វើការសាកល្បងអនុវត្តបាន។” ១. ផឹកទឹកឱ្យបានច្រើន ការសិក្សាបានបង្ហាញថា ទឹកកាមមានផ្ទុកជាតិទឹកដល់ទៅ៩៨%។…

បាក់ទំនប់ដីការពារទឹក នៅការដ្ឋានសាងសង់សំណង់លូ នៃអាងស្តុកទឹកបឹងកន្សែង

រតនគិរីៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ យប់ម្សិលមិញ មានភ្លៀងធ្លាក់កម្រិតមធ្យម-ខ្លាំង នៅក្រុងបានលុង បរិមាណទឹកភ្លៀង ១០០.៥ មម បណ្តាលឲ្យបាក់ទំនប់ ដីការពារទឹកនៅការដ្ឋានសាងសង់សំណង់លូ នៃអាងស្តុកទឹកបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។…

បន្ទាប់ពីភ្លៀងមួយមេធំរួចធ្វើឲ្យលិចផ្លូវមួយចំនួននៅក្រុងពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រសៀល មានភ្លៀងធ្លាក់កម្រិតខ្លាំង មានបរិមាណទឹកភ្លៀងកម្ពស់ ៨៧.៥ មម បណ្តាលឲ្យលិចផ្លូវក្នុងក្រុងមួយចំនួននៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕  

ភ្លៀងធ្លាក់កម្រិត ៧១មម បង្កឲ្យជន់លិចតំបន់មួយចំនួន នៅក្រុងសំរោង

តឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធាន និងឧតុនិយមបានឲ្យដឹងថា បរិមាណទឹកភ្លៀងធ្លាក់កម្រិត ៧១ មម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅភូមិសាស្រ្តក្រុងសំរោង បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចនៅតំបន់មួយចំនួនតែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យជន់លិចផ្លូវលំ នៅស្រុកបន្ទាយអំពិល

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ នៅថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២០ កម្រិត ៩៦,៧ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចផ្លូវលំប្រវែង ២៩០ ម៉ែត្រ នៅភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

ទឹកភ្លៀងជន់លិចនៅក្នុងស្រុកត្រពាំងប្រាសាទ និង អន្លង់វែង

ឧត្តរមានជ័យ ៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិត ២២៣,២ មម នាថ្ងៃទី០៦-០៨ ខែសីហា ឆ្នាំ២០២០ នៅតំបន់ផ្ទៃរងទឹកភ្លៀងក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួនជាផ្លូវលំនៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តែពុំបង្កឲ្យមានផលប៉ះពាល់ដល់ផលដំណាំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ៕  

៤ថ្ងៃកន្លងមកនេះ ភ្លៀងធ្លាក់ជោគជាំ នាំឲ្យទ្វារទឹកស្វ័យប្រវត្តិរលាស់មួយប្រឡោះ

កំពង់ស្ពឺៈ ក្រោយពីមានភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នា រយៈពេលបួនថ្ងៃកន្លងមកនេះ ធ្វើឲ្យបរិមាណទឹកនៅទំនប់អាងទឹកខ្ពបគ្រួស ស្ថិតនៅភូមិខ្នងភ្នំ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានកើនឡើងលើសកម្រិតរក្សាទុក នាំឲ្យទ្វារទឹកស្វ័យប្រវត្តិរលាស់មួយប្រឡោះ ៕

អាងទឹកចំនួន៥ លើសបរិមាណទឹកខ្ពស់ ដែលត្រូវរក្សាទុក នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល៣ថ្ងៃចាប់តាំងពីថៃ្ងទី២៩ ខែមិថុនា ដល់ថៃ្ងទី១ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់ផ្ទៃរងទឹកភ្លៀងអាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ កម្រិតកម្ពស់ ៨៥,៤ មម បណ្ដាលឲ្យបរិមាណទឹកក្នុងអាងហក់ឡើងលើសកម្ពស់ដែលត្រូវរក្សាទុក០,១២ម៉ែត្រ ហើយហូរកាត់បង្ហៀរចូលមកអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ…