ព័ត៌មានជាតិ

រថយន្តធុនធំដឹកទូកុងតឺន័រ បើកវ៉ាជែងកៀររថយន្តម៉ាកសឺដេស បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តធុនធំដឹកទូកុងតឺន័រ បើកវ៉ាជែងកៀររថយន្តម៉ាក សឺដេស រងការខូចខាតកាងនឹងកង់ក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៤ខែមីនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក សឺដេស ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-7766 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ស្របពេលនោះមានរថយន្តធុនធំដឹកទូកុងតឺន័រមួយគ្រឿង ពណ៌សស្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-0156 ធ្វើដំណើរពីក្រោយស្របទិសគ្នា ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងខាងឆ្វេងបានកៀរ បណ្តាលអោយរងការខូចខាតកាងនឹងកង់ក្រោយផ្នែកខាងឆ្វេង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុនឹងអោយភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាមួយជំហានសិន បើមិនត្រូវនិងធ្វើការវាស់វែងយកទៅរក្សទុកដើម្បីរង់ចាំការដោះស្រាយបន្តតាមនីតិវិធី៕

មតិយោបល់