ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបក្ខពួកក្រុមចោរម្នាក់ទៀត កាច់សោកម៉ូតូយ៉ាងសកម្ម!

ឧត្តរមានជ័យៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តធ្វើការស្រាវ ជ្រាវរកបក្ខពួកក្រុមកាច់សោ ម៉ូតូដែលបង្ក្រាបបានកាលថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាក់ស្តែងនៅព្រឹកថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ លីវ ម៉ៅ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងដកហូតវត្ថុតាងរួមមាន៖
ម៉ូតូចំនួន២ គ្រឿងបន្ថែមទៀត និងឆែកឆេររកឃើញផ្លាកលេខម៉ូតូចំនួន៧ អាវម៉ូតូ១ឈុត, កន្រ្តក២, កញ្ចក់ម៉ូតូចំនួន៦ និង កូនសោ មួយចំនួន៕

មតិយោបល់