ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាចោរឆក់ និងប្រើប្រាស់សារធាតុញៀនច្រើននាក់

ភ្នំពេញ: នៅវេលាម៉ោង ៤និង៣០នាទីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចំណុចផ្លូវលេខ១៥៦ កែង២៥៣ សង្កាត់ទឹកល្អក់ទី២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌទួលគោក បង្ក្រាបករណីចោរឆក់ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។

ក្រោយពីការសាកសួរយកចម្លើយកម្លាំងបានបន្តតាមចាប់បក្ខពួក ៧នាក់បន្ថែមទៀត ដែលជាមុខសញ្ញាចូលរួមធ្វើសកម្មភាពឆក់ និង ប្រើប្រាស់គ្រឿងញៀន សរុបឃាត់ខ្លួន ៨នាក់ ដកហូតម៉ូតូចំនួន ២គ្រឿង និងទូរស័ព្ទចំនួន ១គ្រឿង ៕

មតិយោបល់