ព័ត៌មានជាតិ

រថយន្តដឹកសិស្សលាសារៀន « វ៉េស្លឡាញន៍ » លោតត្របាក់ផ្ទះល្វែង ប្រេះបាក់សរសេរថ្ម

ភ្នំពេញៈ រថយន្តសាំយ៉ុងមួយគ្រឿង ដែលគេស្គាល់ថា ជារថយន្តដឹកសិស្ស របស់សាលារៀន ឯកជន វ៉េស្លឡាញន៍ តៃកុងងោកមួយភាំង រថយន្តលោតហក់ទៅត្របាក់ខាំសរសរជញ្ជាំងផ្ទះថ្ម បណ្តាលឲ្យប្រេះបាក់ អ្នករួមដំណើរក្នុងរថយន្តមានសិស្សម្នាក់ និងអ្នកគ្រូម្នាក់ព្រលឹងចុងសក់ ខណៈដែលកំពុងបើកដើរប្រមូលសិស្សរបស់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស បិទឡូហ្គោ អក្សរ សាលារៀនវ៉េស្លឡាញន៍ ពាក់ស្លាកលេខ ភ្នំពេញ 2M-3669 អ្នកបើកបរ មិនស្គាល់ឈ្មោះ ព្រោះមិនហ៊ានប្រាប់ខ្លាចល្បីពេក ។

តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តដឹកសិស្សខាងលើ ខណៈដែលកំពុងបើក ដើរប្រមូលសិស្ស របស់សាលារៀនខ្លួន ទើបបានសិស្សម្នាក់ ជិះក្នុងរថយន្ត រួមជាមួយអ្នកគ្រូម្នាក់ ដោយបើកតាមបណ្តោយផ្លូវបេតុងពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ជាផ្លូវបំបែកជាបី តែដោយសារអ្នកបើកបរដេកលក់មួយភាំង ទើបរថយន្ត បោលឆ្លងផ្លូវទៅត្រង់ សំដៅចូល ហក់ខាំផ្ទះ ដូរលុយ ទ្រូម៉ាន់នី បណ្តាលឲ្យបាក់បែក ប្រេះសរសេរ ជញ្ជាំងថ្ម អ្នកបើកបរ ភ្ញាក់ខ្លួនក្រញ៉ាង ស្វាងងងុយដេកបាត់ សិស្សស្រីម្នាក់ និងអ្នកគ្រូម្នាក់ទៀត កំពុងជិះក្នុងរថយន្ត ព្រលឹងចុងសក់ តែសំណាងពុំមានរងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យរាល់ផលប៉ះពាល់ តែដោយសារភាគីបង្ក រថយន្តដឹកសិស្ស និងម្ចាស់ផ្ទះ សម្របសម្រួលគ្នា តែ២ភាគី ទើបសមត្ថកិច្ចសម្រេចដកវិលត្រឡប់ទៅវិញ ។

ករណីខាងលើ ត្រូវបានពលរដ្ឋ រិះគន់ដល់សាលាខាងលើ ទៅលើផ្នែកសេវាដឹកជញ្ជូនសិស្ស ដោយសាររល់ការបើកបរ រថយន្តដឹកសិស្ស របស់សាលាខាងលើ ធ្វេសប្រហែស ក្នុងការបើកបរ នេះសិស្ស និងគ្រូ គ្មានរងរបួស ចុះឧប្បត្តិហេតុ កើតឡើងគ្រោះថ្នាក់ដល់សិស្ស គ្រូ ព្រោះតែអ្នកបើកបរ មិនប្រយ័ត្ន វាកាន់តែរឿងវែងឆ្ងាយបាត់ហើយ ៕

មតិយោបល់