ភ្នំពេញៈ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានប្រាប់ Post News ថា លោកនឹងឲ្យកូនចៅរបស់លោក ធ្វើការស្រាវជ្រាវលើកករណី ដែលកំពុងផ្ទុះឡើងនៅក្នុងបណ្តាញសង្គម Facebook ដែលប្រជាពលរដ្ឋពទ្ធ័ចាប់នារីម្នាក់ ដែលជាជនសង្ស័យបានធ្វើសកម្មភាពលួចទូរសព្ទរបស់គេ នៅក្នុងផ្សារព្រៃទារ ក្នុងខណ្ឌពោធិ៍សែនជ័យ រហូតមានការផ្ទុះហិង្សារ និងចាប់កោរសក់ទៅលើនារីខាងលើ ដែលជាអំពើខុសទៅនឹងច្បាប់ ។
លោកអធិការបានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចរបស់លោក កំពុងតែធ្វើការស្រាវជ្រាវដើម្បីឲ្យច្បាស់ថា ករណីនេះពិតជាកើតឡើងនៅក្នុងភូមិសាស្ត្ររបស់ពិតដែរឬទេ ហើយបើពិតមែននោះ សមត្ថកិច្ចនឹងធ្វើការ ដោយយោងទៅលើការសាកសួរ ហើយប្រើសិនជាមានការផ្ទុះហិង្សារទៀតនោះ គឺជាការ រំលោភទៅលើសិទ្ធិបុគ្គល។
ក្នុងនោះដែរ លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានធ្វើការសូមណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យប្រើហិង្សារនៅក្នុងករណីណាមួយដែលមិនទាន់ច្បាស់លាស់ ហើយប្រសិនបើជននោះ ជាជនសង្ស័យពិតមែន គួរតែដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីទុកឲ្យសមត្ថកិច្ចកសាងសំណុំរឿងទៅតុលាការវិញទើបត្រឹមត្រូវតាមច្បាប់៕
មតិយោបល់