ព័ត៌មានជាតិ

updated៖ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុកបង្កាន់ដៃស្ពានបាក់កស្លាប់គួរឲ្យរន្ធត់និងនារីម្នាក់របួសស្រាល

ភ្នំពេញៈបុរសម្នាក់បោកក្បាលបាក់កស្លាប់យ៉ាងរន្ធត់និងនារីម្នាក់ដែលរួមដំណើររងរបួសស្រាលបន្ទាប់ពីជិះម៉ូតូមួយគ្រឿងលឿនដូចហោះខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះកើតឡើងកាលវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ខែកក្ដដាឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីចំនុចគល់ស្ពានផ្សារដីហ៊ុយក្នុងសង្កាត់អូបែបក្អមខណ្ឌសែនសុខ។

សពបុរសម្នាក់ខាងលើឈ្មោះទ្រីសីហាភេទប្រុសអាយុ៣០ឆ្នាំមុខរបមេការសំណង់ស្នាក់ស្ទឹងមានជ័យខណ្ឌមានជ័យមានស្រុកកំនើតនៅស្រុកបវិលខេត្តបាត់ដំបង។
ចំណែកនារីរួមដំណើរមិនត្រូវស្គាល់អត្តសញ្ញណនៅឡើយ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌សលាយផ្ទៃមាឃពាក់ស្លាកលេខបាត់ដំបង1Ai 8421ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានផ្សារដីហុយពេញទំហឹងបណ្ដាលឲ្យបោកក្បាលបាក់កស្លាប់ភ្លាមៗនិងនារីដែលរួមដំណើររងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌបានចុះមកដល់កន្លែងកើតហេតុបានធ្វើកំណត់រួចប្រគល់ឲ្យរថយន្តសាម៉ុយដឹកយកទៅតំលក់ទុកនៅវត្តទឹកថ្លារងចាំស្រាវជ្រាវរកក្រុមគ្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកម៉ូតូរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំក្រុមគ្រួសារយកឯកសារមកនិងប្រគល់ជូនវិញ៕

មតិយោបល់