ព័ត៌មានជាតិ

លួចម៉ូតូគេបានសម្រេច គេចខ្លួន​ជាង១ខែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: កាលពីថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង៤និង៤៥ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចផ្លូវបេតុង ភូមិ តាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយកាត់សោ យកម៉ូតូមួយគ្រឿងម៉ាកYAMAHAFINO ពណ៌​ខ្មៅ ស៊េរីឆ្នាំ​២០១១ ពាក់ស្លាកលេខ ភ្នំពេញ1AY-7725 ចំណុចផ្ទះមិនចាំលេខ ផ្លូវលេខ១១៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង​១​និង ០០នាទីរំលងអាធ្រាត្រ និងចាប់យកម៉ូតូមួយគ្រឿង ម៉ាក ស៊ុយហ្សុយគីស្មាស ពណ៌​ខ្មៅ បៃតង ពាក់ស្លាកលេខ កំពង់ចាម1T-3603 បញ្ជូនមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ។​

ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ គង់ សុវណ្ណារិទ្ធ ហៅ ប៉ូឡូ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះគ្មានលេខ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ
-ឈ្មោះ DU ZUYONG ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន
-កាន់លិខិតឆ្លងដែនលេខ G៥៧០៥៩៧១៥
-ទីលំដៅបច្ចុប្បន្នបន្ទប់ជួល ផ្លូវលេខ១១៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
-មុខរបរ បុគ្គលិកក្រុមហ៊ុន។

សម្ភារ:បាត់បង់
-ម៉ូតូមួយគ្រឿងម៉ាកYAMAHAFINO ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ ១AY-៧៧២៥។

បច្ចុប្បន្នជនសង្ស័យ ខាងលើ ការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់​៕

មតិយោបល់